ព័ត៌មាន
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់១ឆ្នាំ នៃមរណភាពម្តាយរបស់សមាជិកសកម្ម ស.ស.យ.ក. ខេត្តតាកែវ
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់១ឆ្នាំ នៃមរណភាពម្តាយរបស់សមាជិកសកម្ម ស.ស.យ.ក. ខេត្តតាកែវ —- ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់១ឆ្នាំ នៃមរណភាពរបស់ ឧបាសិកា វង ផាន ដែលត្រូវជាម្តាយបង្កើតរបស់ លោក និន បូរ៉ា សមាជិកសកម្ម ស.ស.យ.ក. ខេត្តតាកែវ ថ្នាក់ខេត្ត នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
-
ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ចុះសំណេះសំណាលសួរសុខទុក្ខ ពិនិត្យឯកសារបោះឆ្នោតរបស់សមាជិក
ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ចុះសំណេះសំណាលសួរសុខទុក្ខ ពិនិត្យឯកសារបោះឆ្នោតរបស់សមាជិក សមាជិកាគណបក្សនៅតាមខ្នងផ្ទះ នៅឃុំរនាម ឃុំសន្លុង ឃុំជីខ្មា និងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ —- ស្រុកទ្រាំង៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជេីញចុះជួបសំណេះសំណាល ពិនិត្យឯកសារបោះឆ្នោតរបស់សមាជិក សមាជិកាគណបក្សនៅតាមខ្នងផ្ទះ…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការបង្កើតគណៈកម្មការដឹកនាំ និងសម្របសម្រួលដល់ការអនុវត្តគម្រោងអភិវឌ្ឍ
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការបង្កើតគណៈកម្មការដឹកនាំ និងសម្របសម្រួលដល់ការអនុវត្តគម្រោងអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យាថាមពល បច្ចេកវិទ្យាទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការបង្កើតគណៈកម្មការដឹកនាំ និងសម្របសម្រួលដល់ការអនុវត្តគម្រោងអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យាថាមពល បច្ចេកវិទ្យាទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល ដោយមានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំ
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយមានការចូលរួមពីតំណាងគ្រឹះស្ថានផ្សព្វផ្សាយអប់រំកម្ពុជា និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំ
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយមានការចូលរួមពីតំណាងគ្រឹះស្ថានផ្សព្វផ្សាយអប់រំកម្ពុជា និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះ លោកជំទាវ ភូ ឈាលីន ព្រមទាំងក្រុមគ្រួសារ
ឯកឧត្តម សុខ ពុទ្ធិវុធ ផ្ញើសាររំលែកទុក្ខជូនចំពោះ លោកជំទាវ ភូ ឈាលីន ព្រមទាំងក្រុមគ្រួសារ —- រាជធានីភ្នំពេញ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានផ្ញើសាររំលែកទុក្ខជូនចំពោះ លោកជំទាវ ភូ ឈាលីន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកឧកញ៉ា ឬទ្ធី សំណាង សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការយុទ្ធសាស្រ្ត ២០២២-២០២៦ សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការយុទ្ធសាស្រ្ត ២០២២-២០២៦ សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល —- រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានផ្នែកផែនការយុទ្ធសាស្រ្តនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានក្រុមទស្សនវិជ្ជានយោបាយនិងនវានុវត្តន៍ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផែនការយុទ្ធសាស្រ្ត ២០២២-២០២៦ សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកក្រុមទស្សនវិជ្ជានយោបាយនិងនវានុវត្តន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំស្ដីពីការត្រៀមយុទ្ធនាការឃោសនាការបោះឆ្នោត
ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំស្ដីពីការត្រៀមយុទ្ធនាការឃោសនាការបោះឆ្នោត និងការដង្ហែក្បួនឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការត្រៀមយុទ្ធនាការឃោសនាការបោះឆ្នោត និងការដង្ហែក្បួនឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងសិក្សាលើការរៀបចំគោលនយោបាយស្តីពីអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហនៅកម្ពុជា
ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងសិក្សាលើការរៀបចំគោលនយោបាយស្តីពីអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហនៅកម្ពុជា —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងសិក្សាលើការរៀបចំគោលនយោបាយស្តីពីអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហនៅកម្ពុជា ក្រោមជំនួយបច្ចេកទេសពីសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) ដោយមានការចូលរួមពីអ្នកជំនាញការនៃទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) អ្នកជំនាញនៃសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក និងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
-
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំក្បាលម៉ាស៊ីនផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំខែមេសា
ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំក្បាលម៉ាស៊ីនផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំខែមេសា —- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានផ្នែកផែនការយុទ្ធសាស្រ្តនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមកិច្ចប្រជុំក្បាលម៉ាស៊ីនផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំខែមេសា ក្រោមការដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានផ្នែកផែនការយុទ្ធសាស្ត្រនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក និងសមាជិកាផ្នែកផែនការយុទ្ធសាស្រ្ត នៅសាលប្រជុំវិមាន៧មករា រាជធានីភ្នំពេញ។