ផ្សេងៗ
-

សូមបងប្អូនជួយ Share បន្តដើម្បីជាការជូនដំណឹងអំពីគណនីយផ្លូវការបន្ថែមរបស់ខ្ញុំនៅលើប្រព័ន្ធ Facebook, Telegram, TikTok, Instagram, Twitter និង Yutube
សូមបងប្អូនជួយ Share បន្តដើម្បីជាការជូនដំណឹងអំពីគណនីយផ្លូវការបន្ថែមរបស់ខ្ញុំនៅលើប្រព័ន្ធ Facebook, Telegram, TikTok, Instagram, Twitter និង Yutube Please help share information regarding my official accounts on social media platforms, including Facebook, Telegram, TikTok, Instagram, Twitter និង Yutube ———————– សូមជូនដំណឹងដល់សាធារណជន អំពីគណនីបណ្តាញសង្គមផ្សេងទៀតរបស់ខ្ញុំ ដែលត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់…
-

អបអរសាទរពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
អបអរសាទរពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត —- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ចំនួន៦២៣រូប។ ក្រោមគំនិតផ្តួចផ្តើមនិងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសឆន្ទៈក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សទាំងចំណេះដឹង និងចំណេះធ្វើ របស់ សម្ដេចវិបុលបញ្ញា សុខ អាន សាកលវិទ្យាល័យពុទ្ធិសាស្ត្រត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧។ គិតមកដល់បច្ចុប្បន្ន និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤.០៥៨នាក់ ក្នុងនោះនិស្សិតដែលទទួលបានការងារមានចំនួន៩៦%។ ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ…
-

សូមអបអរសាទរដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
សូមអបអរសាទរដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ចំនួន៦២៣រូប ក្នុងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២
-

បណ្ណាល័យដ៏ល្អឯកដែលជាចំណងដៃរបស់សម្តេចវិបុលបញ្ញា សុខ អាន ជូនដល់ប្រជាពលរដ្ឋក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស
បណ្ណាល័យដ៏ល្អឯកដែលជាចំណងដៃរបស់សម្តេចវិបុលបញ្ញា សុខ អាន ជូនដល់ប្រជាពលរដ្ឋក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស នៅក្នុងបរិវេណវិទ្យាល័យអង្គអណ្តែត ដឹកនាំក៏សាងដោយឯ.ឧ លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានសាងសង់រួចរាល់ជាស្ថាពរហើយ ។
-

សូមគោរពអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍
សូមគោរពអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសូមគោរពជូនពរនាឱកាសថ្ងៃខួបកំណើត
-

ខ្ញុំបាទសូមអបអរសាទរ ឯកឧត្តម ស សុខា ដែលត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស និង ឯកឧត្តម សុខ សូកាន ដែលត្រូវបានជ្រើសតាំងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
ខ្ញុំបាទសូមអបអរសាទរ ឯកឧត្តម ស សុខា ដែលត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស និង ឯកឧត្តម សុខ សូកាន ដែលត្រូវបានជ្រើសតាំងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២១ – ឆ្នាំ២០២៥ និងសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ១៥រូប ផ្សេងទៀត ដែលទទួលបានទំនុកចិត្តបោះឆ្នោតគាំទ្រ ពីមហាសន្និបាតវិសាមញ្ញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ ដល់ ឯកឧត្តម ស សុខា ដែលបានចូលរួមត្រួសត្រាយផ្លូវ និងដឹកនាំសហព័ន្ធដោយផ្ទាល់ ចាប់តាំងពីថ្ងៃទី១២ ខែឧសភា…
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់១ឆ្នាំ នៃមរណភាពម្តាយរបស់សមាជិកសកម្ម ស.ស.យ.ក. ខេត្តតាកែវ
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់១ឆ្នាំ នៃមរណភាពម្តាយរបស់សមាជិកសកម្ម ស.ស.យ.ក. ខេត្តតាកែវ —- ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់១ឆ្នាំ នៃមរណភាពរបស់ ឧបាសិកា វង ផាន ដែលត្រូវជាម្តាយបង្កើតរបស់ លោក និន បូរ៉ា សមាជិកសកម្ម ស.ស.យ.ក. ខេត្តតាកែវ ថ្នាក់ខេត្ត នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
-

ឯកឧត្តម សុខ ពុទ្ធិវុធ និង ឯកឧត្តម សុខ សប្បាយណា សំណេះសំណាល លេីកទឹកចិត្ត និងរៀបចំអាហារសាមគ្គីដល់ក្រុមកីឡាករក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ
ឯកឧត្តម សុខ ពុទ្ធិវុធ និង ឯកឧត្តម សុខ សប្បាយណា សំណេះសំណាល លេីកទឹកចិត្ត និងរៀបចំអាហារសាមគ្គីដល់ក្រុមកីឡាករក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ —- រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ និង ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានអញ្ជើញសំណេះសំណាល លេីកទឹកចិត្ត និងរៀបចំអាហារសាមគ្គីដល់ក្រុមកីឡាករក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ នៅភោជនីយដ្ឋានឡឺឆាតូដឺរ៉េសធ័ររេន។










