SPV-VD
-

អបអរសាទរ និងរីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ !
អបអរសាទរ និងរីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស. ២៥៦៧-២៥៦៨ នេះ សូមជូនពរដល់លោកតាលោកយាយ អ៊ំពូមីង ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៌ និងសូមធ្វើដំណើរជិតឆ្ងាយ ជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងបានសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះគ្រប់ៗគ្នា។
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកក្រុមអចិន្រ្តៃយ៍ និងសមាជិក នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។ **** H.E. Sok Putyivuth Chairs a Meeting of CPP Youth Working Group,…
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផល វត្តសេរីសោភ័ណ្ឌ ហៅវត្តព្រៃមៀន ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ
តាកែវ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផល វត្តសេរីសោភ័ណ្ឌ ហៅវត្តព្រៃមៀន ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងគ្រប់ប្រភេទ លោកតា លោកយាយ ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក. ខេត្តតាកែវ។ **** H.E.…
-

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរពិធីជួបជុំគណៈពង្រឹងស្រុកទ្រាំង
កាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា ខ្ញុំបាទបានចូលរួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ក្នុងពិធីអបអរសាទរការជួបជុំជាមួយគណៈពង្រឹងស្រុកទ្រាំង ខេត្តតាកែវ។ ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១៥៤ លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក អចិន្រ្តៃយ៍បក្សស្រុក សមាជិកគណៈកម្មាធិការស្រុក បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រុក អធិការនគរបាលស្រុក ប្រធានគណបក្សឃុំក្នុងស្រុកទ្រាំង នៅសាលប្រជុំស្នាក់ការគណបក្សស្រុកទ្រាំង។
-

សង្ក្រាន្តឆ្នាំថ្មីនៅ វត្តកោះ ស្រុកអង្គរបុរី និងនៅក្រុងដូនកែវ ខេត្តតាកែវ
រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញចូលរួមអបអរសាទរនិងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅ វត្តកោះ ស្រុកអង្គរបុរី និងនៅក្រុងដូនកែវ ខេត្តតាកែវ។
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចសិក្សានៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចសិក្សានៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ក្រោមគម្រោងជំនួយអភិវឌ្ឍន៍ឥតសំណងរបស់សាធារណរដ្ឋកូរ៉េ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចប្រតិភូដែលអញ្ជើញមកពី ក្រុមហ៊ុន Cellcard ធ្វើទស្សនកិច្ចសិក្សានៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (Educational Broadcasting Cambodia – EBC)។ កម្មវិធីទស្សនកិច្ចសិក្សានេះមានគោលបំណងបង្ហាញអំពីការផលិតមាតិកាឌីជីថល ការធ្វើឌីជីថលនីយកម្មមេរៀន ការរៀបចំថ្នាលអប់រំឌីជីថល ការតម្លើងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលនានា ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងចែករំលែកបទពិសោធន៍និងចំណេះដឹងលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំនិងបណ្តុះបណ្តាល។ **** H.E. Sok…
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅសាលាស្រុកត្រាំកក់ ខេត្តតាកែវ
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅសាលាស្រុកត្រាំកក់ ខេត្តតាកែវ តាកែវ៖ ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅសាលាស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៨០០នាក់។…
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុង សន្និសីទសារព័ត៌មាន ស្តីពី វេទិការដ្ឋាភិបាលឌីជីថលឯកឧត្តម សុខ ពុទ្ធិវុធ
នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល បានអញ្ជើញជាអធិបតីក្នុង សន្និសីទសារព័ត៌មាន ស្តីពី វេទិការដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងសមាជិកគណៈកម្មការរៀបចំវេទិការដ្ឋាភិបាលឌីជីថល និងអង្គភាពសារព័ត៌មានជាច្រើនផងដែរ។ សូមចុចអាន វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដូចនេះ សូមសាធារណជន មេត្តាជ្រាបនិងចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យបានច្រើនកុះករ។…
-

ពីធីសំណេះសំណាល និងចែកពូជដូងពីធី
ព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ នេះ បានជួបសំណេះសំណាល និងចែកពូជដូងជូនដល់លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ និងឆ្លៀតឱកាសនេះជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាត្រពាំងធំផងដែរ។









