,

ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ គឹម សេដ្ឋានី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធអេកូស៊ីសស្តែមអប់រំបែបឌីជីថលនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

SPV-VD Avatar

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៍មាននិងប្រព័ន្ធផ្សព្វផ្សាយ និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញជាអធិបតីក្នុង “ពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធអេកូស៊ីសស្តែមអប់រំបែបឌីជីថល” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គការដៃគូនានារួមមាន JICA UNICEF UNESCO គណៈគ្រប់គ្រង នាយក នាយិកា និងលោកគ្រូ អ្នកគ្រូ ប្រមាណជា ៤០០នាក់ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បាននិងកំពុងដើរតួនាទីជាស្ពានជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈសំដៅជំរុញ ការកសាងធនធានមនុស្ស ទាំងសិស្ស គ្រូបង្រៀន មន្ត្រីរាជការនិងប្រជាពលរដ្ឋ ឱ្យមានគុណភាពនិងសមត្ថភាព ប្រកបដោយបរិយាបន្ន តាមរយៈការផលិតវីដេអូមាតិកាសំខាន់ៗជាច្រើន។

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts