, ,

ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ គឹម សេដ្ឋានី អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំតាមប្រព័ន្ធឌីជីថល រវាងអង្គការ អ៊ី ប៊ី ស៊ី(EBC) និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CAMGSM)

SPV-VD Avatar

ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ គឹម សេដ្ឋានី អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំតាមប្រព័ន្ធឌីជីថល រវាងអង្គការ អ៊ី ប៊ី ស៊ី(EBC) និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CAMGSM)

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំតាមប្រព័ន្ធឌីជីថល រវាងអង្គការ អ៊ី ប៊ី ស៊ី និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអបរំ យុវជន និងកីឡា ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក អង្គការ អ៊ី ប៊ី ស៊ី មជ្ឈមណ្ឌលកម្ពុជា ៤.០ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស នៅមជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រ៉ូយ៉ាល់ រេលវេ។

H.E. Sok Puthyvuth and Lok Chumteav Kim Sethany, Presides Over the Signing Ceremony Memorandum of Understanding on Cooperation between Educational Broadcasting Cambodia (EBC) and CAMGSM

Phnom Penh: H.E. Sok Puthyvuth, Secretary of State of the Ministry of Post and Telecommunications and Chairman of the Project Management Committee on the Establishment and Operation of Education Nurseries Using Information and Media Technology, and Lok Chumteav Kim Sethany, Permanent Secretary of State of the Ministry of Education, and Vice President of the Project Management Committee on the Establishment and Operation of Education Nurseries Using Information and Media Technology, Presides Over the Signing Ceremony of the Memorandum of Understanding on Cooperation between the Cambodian Educational Institution (EBC) and CAMGSM with the participants of Excellencies, Lok Chumteavs, Ladies and Gentlemen, Leaders, Officials, and Staff of the Ministry of Post and Telecommunications, Ministry of Education, Youth and Sports, CAMGSM, EBC, Cambodia Center 4.0, Phnom Penh Pedagogical Institute, Department of Education, Youth and Sports Kandal Province, Teachers of Hun Sen Sereypheap High School, Kampuchea Action to Promote Education Organization and Apsara Media Services at Cellcard Royal Customer Experience Center Railway.

In the afternoon of November 11, 2024.

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts