,

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពវីរកងទ័ព វរសេនីយ៍ទោ នួន សាវឿន

SPV-VD Avatar

តាកែវ៖ រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពវីរកងទ័ព វរសេនីយ៍ទោ នួន សាវឿន កងអន្តរាគមន៍ដឹកជញ្ជូនលេខ១៤៤ នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលឈរជើងការពារនៅតំបន់ប្រាសាទព្រះវិហារ។

សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធវរសេនីយ៍ទោ នួន សាវឿន សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts