ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣
—- [ENGLISH BELOW] —-
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ។
ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាថ្ងៃនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ផូរផង់របស់កម្ពុជាក្នុងសម័យសន្តិភាព បន្ទាប់ពីប្រជាជាតិកម្ពុជាបានឆ្លងកាត់ដំណាក់កាលសង្គមនានាជាបន្តបន្ទាប់។ នេះគឺជាពេលវេលារបស់យើង ដើម្បីបង្ហាញ និងលើកកម្ពស់កិត្យានុភាពជាតិកម្ពុជាបន្ថែមទៀតលើវេទិកាអន្តរជាតិ ដូច្នេះហើយចូលរួមអបអរសាទរជាមួយគ្នាក្នុងនាមជាប្រជាជាតិដែលពោរពេញដោយភាពចម្រុះ និងសក្តានុពលគ្រប់បែបយ៉ាង។ យើងរួមគ្នាធ្វើជាម្ចាស់នៃព្រឹត្តិការណ៍នេះ ជាមួយស្នាមញញឹម និងមោទកភាព ហើយគាំទ្រអត្តពលិកកម្ពុជាគ្រប់ៗរូប គ្រប់ពេលវេលាជាមួយស្មារតី លើសពីការប្រកួត។




H.E. Sok Puthytvuth Attends Official Opening Ceremony of 32nd Southeast Asian Games 2023
—-
Phnom Penh: H.E. Sok Puthyvuth, Secretary of State of the Ministry of Post and Telecommunications and The President of the Union of Youth Federations of Cambodia- Takeo attended the opening ceremony of the 32nd SEA Games and the 12th ASEAN Para Games hosted by Cambodia in 2023 under the high presidency of Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia and Samdech Kittiprittbandit Bun Rany Hun Sen at the Techo Heritage National Stadium.
The opening ceremony of the 32nd SEA Games today will be a beautiful historical event of Cambodia in the era of peace after the Cambodian nation went through a series of social stages. This is our time to showcase and enhance Cambodia’s national prestige on the international stage, so join in the celebration as a nation full of diversity and potential. Together we host this event with a smile and pride and support every Cambodian athlete at all times with a spirit beyond competition.
In the afternoon of May 5, 2023.
















