ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជនគណបក្សមូលដ្ឋាន និងក្រុមសកម្មជនយុវជនសាខាបក្ស ចំណុះគណៈកម្មាធិការគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
—-
រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជនគណបក្សមូលដ្ឋាន និងក្រុមសកម្មជនយុវជនសាខាបក្ស ចំណុះគណៈកម្មាធិការគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូនៃសន្និសីទ (Zoom) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន អនុប្រធាននិងសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ប្រធាន អនុប្រធាន សមាជិកក្រុមការងារយុវជនគណបក្សមូលដ្ឋាន និងក្រុមសកម្មជនយុវជនសាខាបក្ស ចំណុះគណៈកម្មាធិការគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។










